- ក្រួចកាលណាយើងដាក់វាលាយគ្នាមានឈ្មោលមានញីវាច្រើនចឹកគ្នាឱ្យខ្វាក់ភ្នែកយើងនឹងបានឃើញក្រួចងាប់ជារឿយៗនោះគឺបណ្ដាលមកពីវាចឹកភ្នែកគ្នានោះឯង
។
- ក្រួចញីចាប់ផ្ដើមពងនៅពេលវាមានអាយុ៧សប្ដាហ៍និងបន្ដផ្ដល់ពងរហូតដល់ចំនួន
២២សប្ដាហ៍(១៥៤ ថ្ងៃ)
- ពងរបស់ក្រួចមានទម្ងន់ប្រមាណ
៩ ទៅ ១០ក្រាមតែប៉ុណ្ណោះ
- នៅពេលកូនក្រួចមានអាយុ
មួយខែក្រួចឈ្មោលនិងក្រួចញីត្រូវតែបំបែកចេញពីគ្នា
- ក្រួចញីត្រូវការពន្លឺចំនួន
១៦ម៉ោងក្នុងមួយថ្ងៃដើម្បីឱ្យវាបន្ដពងបានល្អ
- ក្រួចវាច្រើនតែពងនៅពេលរសៀលនិងល្ងាច
- យើងអាចប្រមូលពងបានចំនួនពីរដងក្នុងមួយថ្ងៃ
- ក្រួចឈ្មោល
មានពណ៌ត្នោត និងស លាយគ្នានៅត្រង់ទ្រូងរបស់វា, ឯក្រួចញីវិញ
មានតែពណ៌ត្នោតនិងមានអុចខ្មៅៗលាយជាមួយ ។
- កូនក្រួចដែលទើបញាស់មកត្រូវការកំដៅជាប់ជាប្រចាំនិងមិនអាចឱ្យវាត្រូវខ្យល់ត្រជាក់បានឡើយ
។
- កូនក្រួចទើបញាស់មានទម្ងន់ត្រឹមតែ
៨ ទៅ ១០ ក្រាមតែប៉ុណ្ណោះ ។
ទីផ្សាក្នុងប្រទេសកម្ពុជា៖
- ពងក្រួចមួយអាលក់បានត្រឹម ១០០ ទៅ ២០០ រៀល
- ក្រួចសាច់
ធ្វើស្អាតរួចហើយ អាចលក់បានតម្លៃ ២៣០០ ទៅ ២៥០០ រៀលតម្លៃប្រកួតក្នុងទីផ្សារ
គឺ ២២០០ រៀល
- កូនក្រួចអាយុ១៥ថ្ងៃ
អាចលក់បាតម្លៃ ១៣០០ ទៅ ១៥០០រៀលក្នុងមួយក្បាលសម្រាប់អ្នកទិញទៅចិញ្ចឹម
- មេក្រួចហៀបពងអាយុ
៧សប្ដាហ៍អាចលក់បានតម្លៃ ២៥០០ ទៅ៣០០០រៀលក្នុងមួយក្បាល
- តម្លៃ
ដែលថោកជាងគេ
អាចធ្វើឱ្យយើងដណ្ដើមទីផ្សារបានតែបើតម្លៃយើងថ្លៃជាងគេឬស្មើគេយើងនឹងជួបការលំបាកក្នុងការលក់ចេញមិនខានត្រង់នេះត្រូវរកវិធីលៃធ្វើយ៉ាងណាឱ្យចំណាយរបស់យើងសម្រាប់ចំណីអស់តិច
នោះទើបយើងអាចរកចំណញបាន
និងអាចលក់ចេញតម្លៃថោកជាងគេ ។
- យើងចាំបាច់ត្រូវរកទិញ
ប្រដាប់សម្រាប់បោចរោមក្រួចបើយើងពង្រីកមុខរបរនេះឱ្យធំដុំ
តែបើវាមានចំនួនតិចទេយើងអាចបោចដោយដៃក៏បាន តែត្រូវប្រើពេលវេលាច្រើន ។
- ម៉ាស៊ីនបោចអាចទាក់ទងរកទិញបានពីប្រទេសវៀតណាម
ពេលផ្ដើមចិញ្ចឹមដំបូង
គួរចាប់ផ្ដើមចំនួនត្រឹម ១០០ ទៅ ២៥០ក្បាលបានហើយ, បន្ទាប់មកបន្ដពង្រីកវាម្ដងបន្ដិចៗ
រហូតយើងមានពិសោធន៍ខ្លះពីវាសិនមិនគួរចាប់ផ្ដើមចិញ្ចឹមច្រើនភ្លាមទេ ។
ប្រភពដែលយើងអាចទាក់ទងទិញពូជក្រួចមកចិញ្ចឹមបានមាន
៖
១) ឈ្មោះ រតនា ទូរស័ព្ទលេខ
៖ ០១២ ៦៦៤៥៨៥ ភ្នំពេញថ្មី
២) ឈ្មោះ
វាសនា ទូរស័ព្ទលេខ ៖ ០១៦ ២៣៣៣៧៥ ភ្នំពេញថ្មី
- មានលក់ពងក្រួច,
កូនក្រួច, ក្រួចសាច់
៣) ឈ្មោះ ពេជ្រសុភក្ដិ
ទូរស័ព្ទលេខ ៖ ០៨៩ ៩៧៧០៨៨ កំពង់ឆ្នាំង
- ប្រើទូភ្ញាស់ពងក្រួច
- មានលក់ពងក្រួច,
កូនក្រួច, ក្រួចសាច់
- ទូភ្ញាស់ខ្សែភ្លើង
២០០ ដុល្លារ
- ទូភ្ញាស់ដោយចង្កៀងប្រេងកាត
១២០ ដុល្លារ
ខាងក្រោមនេះជា តារាងបង្ហាញពីការវិវត្ដន៍របស់ក្រួច ៖
១. ក្រួចសាច់ត្រូវការពេលវេលាចិញ្ចឹមចំនួន២៨-៣០ថ្ងៃ
២.
ក្រួចចិញ្ចឹមយកពងត្រូវការពេលចំនួន៤១-៤៧ថ្ងៃ
៣.
ពងក្រួចនិងញាស់នៅ១៦-១៨ថ្ងៃបន្ទាប់ពីដាក់វាភ្ញាស់
៤.
ក្រួចញីដែលទុកសម្រាប់ឱ្យវាពង មិនត្រូវដាក់ឈ្មោលលាយជាមួយ
៥.
ក្រួចទុកបង្កាត់ពូជត្រូវរើសទុកដោយឡែក ដាក់ញី៧០ ឈ្មោល៣០
ចំណាំ៖ដាក់ឈ្មោលច្រើនពេក
យើងនឹងបានឃើញក្រួចញីជ្រុះរោមខ្នងអស់ដោយសារឈ្មោលដណ្ដើមគ្នាជាន់មេញីដែលតិចពេកមិនគ្រប់ចំនួន
ដាក់ឈ្មោលតិចពេកមេញីឈ្លោះដណ្ដើមឈ្មោល ដែលនាំឱ្យវាចឹកគ្នាសម្លាប់
ជាពិសេសគឺភ្នែក ។ មេក្រួចញី នឹងមិនឈ្លោះ ឬចឹកគ្នាទេ
បើគ្មានក្រួចឈ្មោលនៅលាយឡំជាមួយវា។
៦.
ពងក្រួចទុកធ្វើពូជ ត្រូវរើសយកពងដែលធំល្អ
៧.
កូនក្រួចដែលភ្ញាស់រួចត្រូវការកំដៅជាប់ជានិច្ច មិនអាចខានបាន
៨. ក្រួចសាច់អាចលក់ឱ្យគេក្នុងទីផ្សារបានតម្លៃ
២០០០ ទៅ ២៣០០
៩.
ក្រួចមួយក្បាលស៊ីចំណីអស់ចំនួន ៣៥ ទៅ ៥០ ក្រាមក្នុង១ថ្ងៃ
១០.
ដើម្បីមានក្រួចលក់ឱ្យគេរាល់ថ្ងៃយើងត្រូវគណនាចំនួនក្រួចដែលយើងចិញ្ចឹមយកសាច់លក់នោះទៅតាមចំនួនដែលត្រូវលក់ចេញរាល់ថ្ងៃ
។ ឧទាហរណ៍ថា ៖បើយើងចង់លក់ក្រួចឱ្យគេក្នុងមួយថ្ងៃចំនួន ១០០ក្បាល
ចូរគណនាដូចខាងក្រោម៖
ក្រួចត្រូវការពេលចិញ្ចឹមចំនួន៣០ថ្ងៃ
យើងត្រូវភ្ញាស់កូនក្រួចឱ្យបានចំនួន
១២៥ក្បាលក្នុងមួយថ្ងៃ១០០ក្បាលទុកសម្រាប់ចិញ្ចឹមយកសាច់លក់កូនក្រួចសល់ពីនោះ(២៥ក្បាល)
ត្រូវចិញ្ចឹមបន្ដដើម្បីធ្វើមេបង្កាត់ពូជ។
១១.ចំនួនក្រួចចិញ្ចឹម
អាស្រ័យទៅលើចំនួនលុយដែលយើងមានអាចទិញចំណីឱ្យវាស៊ីបានគ្រប់គ្រាន់,
សម្រាប់ចំនួនក្រួចដែលចិញ្ចឹមដោយបូករួមទាំងក្រួចមេឱ្យពង,
ក្រួចសាច់ទុកលក់ឱ្យគេ
និងកូនក្រួចដែលកំពុងចិញ្ចឹមបន្ដបណ្ដាក់គ្នា ។យើងអាចរកចំណូលបានចំនួន
១០០ក្រួច បោះឱ្យគេបានមួយក្បាល២៣០០រៀល គុណ ១០០ ស្មើ២៣០០០០រៀល (៥៧ ដុល្លារ)
មិនទាន់ផាត់ថ្លៃចំណាយទៅលើចំណីនៅឡើយ ។
១២.
ចំណាយទៅលើចំណីក្នុង១០០ក្បាល ៖ ក្រួច១០០ក្បាលចិញ្ចឹមរហូតដល់ថ្ងៃលក់
ចំណីវាអស់ ៥០គីឡូ ដើម្បីកាត់បន្ថយចំណាយលើចំណីនិងរក្សាបានប្រាក់ចំណេញ
យើងត្រូវលាយចំណីខ្លួនឯង តាមរូបមន្ដនៅខាងលើ ។ចំណីផលិតដោយខ្លួនឯង
ចំណាយត្រឹមប្រហែលជា ១០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ក្រៅពីនេះ
យើងអាចលាយជាមួយចំណីស្រាប់ៗ ក្នុងអត្រាមួយ ដែលយើងអាចទទួលយកបាន៕
No comments:
Post a Comment