Thursday, July 3, 2014

ពេល​ក្រួច​ចាប់ផ្ដើម​ផ្ដល់​ផល

ក្រួច​ញី​ចាប់ផ្ដើម​ពង​នៅពេល​វា​មាន​អាយុ​ចំនួន ៧​សប្ដាហ៍ (៤៩​ថ្ងៃ​)វា​អា​ចពង​បាន​រហូត​២៨០ ក្នុង​មួយ​រដូវ​កាល​នៃ​អាយុ​របស់​វា ។ នៅពេល​វា​មាន​អាយុ៨​សប្ដាហ៍​ចំនួន​ពង​រប​ស់វា​នៅ​រក្សា​ត្រឹម​កម្រិត​​ហាសិប​ភាគរយ​និង​បន្ដ​បែបនេះ​រហូត​ទៅ។

ចំណី​និង​ទឹក​សម្រាប់​ក្រួច​

យើង​អាច​ប្រើប្រាស់​ចំណី​សម្រាប់​កូន​មាន់ឬ​ចំណី​មាន់​ធំ​ធម្មតា​ដើម្បី​ផ្ដល់ឱ្យ​ក្រួចដោយ​ប្រើ​គ្រឿង​ដាក់​ចំណី​​កូន​មាន់​សម្រាប់​ដាក់​ចំណី​ឱ្យ​វា​ស៊ីចំពោះ​គ្រឿង​សម្រាប់​ដាក់​ទឹក​វិញ​នោះ យើង​អាច​ប្រើ​ប្រដាប់​ដាក់​ទឹក​ឱ្យ​កូន​​មាន់​ឱ្យ​វា​ផឹក​បាន តែ​ត្រូវ​លាង​សំអាត​រាល់ថ្ងៃនិង​ដាក់​បន្ថែម​ទឹក​ថ្មី​ឱ្យ​វា​ឱ្យបាន​គ្រប់គ្រាន់​ជាប់​ជាប្រចាំ។​​

Wednesday, July 2, 2014

ទីកន្លែង​ចិញ្ចឹម



​ក្រួចត្រូវការទីកន្លែងតូច យើងមិនចាំបាច់ត្រូវមានទីធំដូចមាន់ទាឡើយ ទីទំហំចំនួន ១ ម៉ែត្រក្រឡា អាចឱ្យយើងដាក់ក្រួចបានចំនួន ១០០ក្បាល។ ដូចច្នេះ យើងត្រូវ​ជ្រើសរើសទីកន្លែងណាមួយដែល​សមស្របបំផុត នៅក្នុង​បរិវេណ​ដី​របស់​យើង ។