Wednesday, July 2, 2014

ទីកន្លែង​ចិញ្ចឹម



​ក្រួចត្រូវការទីកន្លែងតូច យើងមិនចាំបាច់ត្រូវមានទីធំដូចមាន់ទាឡើយ ទីទំហំចំនួន ១ ម៉ែត្រក្រឡា អាចឱ្យយើងដាក់ក្រួចបានចំនួន ១០០ក្បាល។ ដូចច្នេះ យើងត្រូវ​ជ្រើសរើសទីកន្លែងណាមួយដែល​សមស្របបំផុត នៅក្នុង​បរិវេណ​ដី​របស់​យើង ។
ទីទួលទី​ស្រឡះ មាន​ខ្យល់​ចេញចូល​បានល្អមាន​ពន្លឺ​ថ្ងៃ​ចូលដល់​និង​មាន​ប្រភព​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​វា ។ទំហំ​ដី​ដែល​យើង​ត្រូវការ ទាក់ទង​ច្រើន​ទៅ​និង​ចំនួន​ក្រួច​ដែល​យើង​ត្រៀម​ចិញ្ចឹមបើ​យើង​មានបំណង​ធ្វើជា​កន្លែង​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ធំយើង​ចាំបាច់​ត្រូវមាន​ទី​កន្លែង​មួយ​ធំ​គួរសម និង​នៅ​ដាច់​ឆ្ងាយ​ពី​គេ ។

បើសិនជា​យើង​ត្រៀម​ចិញ្ចឹម​ដើម្បី​ផ្គត់ផ្គង់​សាច់​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​និង​លក់​ចែកចាយ​ឱ្យ​អ្នក​ក្បែរ​ខាងក្នុង​ភូមិ​ទេនោះយើង​មិនចាំបាច់​ត្រូវមាន​ទី​ធ​ម​ពេក​នោះឡើយ​​ត្រឹមតែបី​ម៉ែត្រ​គុណ​និង​ប្រាំ​ម៉ែត្រ​គឺ​ល្មម​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ក្រួច​បាន​ជាង១០០០​ក្បាល​ដែរ ។

រោង​សម្រាប់​ចិញ្ចឹម​ក្រួច

រោង​សម្រាប់​ចិញ្ចឹម​ក្រួច អាច​សង់​ឡើង​ដោយ​វិធី​ណាមួយ​ក៏បានយើង​អាច​ចិញ្ចឹម​វា​នៅ​លើដី​ផ្ទាល់​ឬ​អាច​ធ្វើជា​កម្រាល​ក្រាល​ដោយ​សំណាញ់​ភ្នែកក្រួចទៅតាម​លទ្ធភាព​ដែល​យើង​មាន ។
 

ដំបូល​គួរ​ប្រក់​ស្លឹក​ឬ​ស្បូវ​ដើម្បី​កាត់បន្ថយ​កំដៅបើ​ប្រើ​ស័ង្កសី​សម្រាប់​ប្រក់ គួរតែ ធ្វើ​ដំបូល​នោះ​ឱ្យ​ខ្ពស់​បន្ដិចដើម្បី​កាត់បន្ថយ​​កំដៅ​នៅ​ខែប្រាំង ។បើ​យើង​សម្រេច​ចិ​ត្ដ​យក​ការចិញ្ចឹម​នៅលើ​ដីផ្ទៃដី​ក្នុង​រោង​ទាំងមូល​ត្រូវ​រៀបចំ​ធ្វើឱ្យ​បាន​ស្អាតបន្ទាប់មក​ត្រូវ​បាច​កំបោរ​ស ដើម្បី​សម្លាប់​មេរោគ បន្ទាប់ពី​នោះ​យើង​ត្រូវដាក់​អង្កាម​ឬ​អាចម៍​​រណា ក្រាល​លើដី បើ​គ្មាន​វត្ថុ​ទាំងពីរ​នេះ​ទេយើង​អាច​ប្រើ​ចំបើង​កាត់​ខ្លីៗ​ដាក់​ក្រាល​ក៏បានកម្រាល​នេះ​ធ្វើ​ដើម្បី​កាត់បន្ថយ​សំណើម​ពី​លាមក​របស់​វា និង​ដើម្បី​កាត់​បន្ថយការសំអាត​ទ្រុង​របស់​វា​, ដោយ​យើង​គ្រាន់​តែ​កើប​ប្រមូលយក​កម្រាល​នោះ​ចេញរួច​ដាក់​កម្រាល​​​ថ្មី​​ជា​ជំនួស​វិញ​ជាការ​ស្រេច។

​ជញ្ជាំង​របស់​ទ្រុង យើង​អាចធ្វើ​ពី​សំណាញ់​យ៉ាំង​កាវ ឬសំណាញ់​ភ្នែកក្រួច​ក៏បាន​បើ​មានលទ្ធភាព តែបើ​មិន​​មានលទ្ធភាព​ទេយើង​អាច​ត្បោ​ញ​ជា​ព្រួល​ដើម្បី​ធ្វើជា​ជញ្ជាំង​ឱ្យ​វា​ក៏បាន ។​នៅក្នុង​ទ្រុង​នេះ យើង​ចាំបាច់​ត្រូវ​សំអាត​វា​ឱ្យ​ស្អាត​ជានិច្ចមិនត្រូវ​ឱ្យ​សត្វ​ឆ្កែ​ឆ្មា​កណ្ដុរ​ចូល​បានឡើយព្រោះ​សត្វ​ទាំង​នេះ​​វា​អាចជា​អ្នកចម្លង​មេរោគ​ទៅ​សត្វ​ក្រួច​បាន ។​​ទ្រុង​មួយចំនួន​ផ្សេង​ត្រូវ​ធ្វើជា​ចាំបាច់​ដើម្បី​ដាក់​កូន​ក្រួច​ដែល​នៅ​តូច​ឬ​ទើប​ភ្ញាស់រូបរាង​របស់​ទ្រុង​មិន​សំខាន់​ទេ តែ​ត្រូវធ្វើ​គម្រប​ដើម្បី​បើក​បិទ​ពី​ខាងលើគម្រប​ទ្រុង​នេះ​ត្រូវធ្វើ​ប្រហោង​ដើម្បី​យើង​អាចដាក់​ចង្កៀង​ដើម្បី​​កំដៅ​កូន​ក្រួច​នៅពេល​វា​នៅ​តូច​ដើម្បី​ផ្ដល់​កំដៅ​ឱ្យ​វា ។ មួយវិញទៀត​នោះចង្កៀង​នេះ អាចជួយ​បណ្ដេញ​មូសនិង​សត្វល្អិត​នានា​កុំ​ឱ្យមក​ទិច​ឬ​ខាំ​កូន​ក្រួច​នោះ​ផងដែរ ។
- ក្រួច​ជាស​ត្វ​ដែល​ឈ្នះ​ជម្ងឺ យើង​មិនចាំបាច់​ចាក់​វ៉ាក់សាំង​ឱ្យ​វា​ទេតែ​ត្រូវមាន​ការថែទាំ​ដិតដល់​

- ចំណី​មិន​ត្រូវឱ្យ​ខ្វះ​ឡើយ បើ​ពុំ​នោះទេ កូន​ដែល​ញាស់​មកវា​ទន់​ជើងនេះ​គឺ​បណ្ដាលមកពី​ការឱ្យ​ចំណី​ដល់​មេ​វា​មិនបាន​គ្រប់គ្រាន់ ។

No comments:

Post a Comment