Friday, November 1, 2013

មុខរបរ​ចិញ្ចឹម​ក្រួច

មាន​អ្នក​ចិញ្ចឹម​ក្រួច​មួយចំនួនបាន​លះបង់​មុខរបរ​នេះ​ដោយសារតែ​មិនអាច​រក​ចំណេញ​បានតែមាន​អ្នកផ្សេង​ដែល​ចិញ្ចឹម​ទៅ​កាក់កបអា​ចរក​ចំណូល​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួ​សារបាន​យ៉ាង​ប្រសើរ ។​
​ហេតុអ្វី​អ្នកខ្លះ​អាច​ចិញ្ចឹម​បាន​ផលឯ​អ្នក​ផ្សេងទៀត​ចិញ្ចឹម​មិនបាន​ផល​ដូច​ការ​ប្រាថ្នា​ចង់បាន​?
​ខាងក្រោម​អាចជា​ហេតុផល​មួយចំនួន​ដែលអ្នក​ចិញ្ចឹម​មិន​កប​ហើយ​លះបង់​ចោល​មុខរបរ​នេះ​វិញ ៖

​១) មាន​ចំនួន​ក្រួច​តិច មិន​គ្រប់​ល្មម​អាចឱ្យ​លក់​រក​ចំណេញ​បាន​
​២) មាន​ទុន​តិចពេក​និង​មិនមាន​លទ្ធភាព​អាច​ពង្រីក​បាន​
​៣) មិនបាន​ដើររក​ទីផ្សារ ចិញ្ចឹម​បាន​ហើយ​រំពឹង​រង់ចាំ​គេ​មក​ទិញ​ដល់​កន្លែង​
​៤) មិនមាន​ចំណី​ឱ្យ​ក្រួច​ស៊ី​បាន​គ្រប់គ្រាន់ ដើម្បី​បង្កើន​ការលូតលាស់​របស់​វា
​៥) មិនមាន​បច្ចេកទេស​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវបណ្ដាលឱ្យ​ក្រួច​ងាប់​ដោយ​ខ្វះ​ចំណី
​៦)មិនមាន​ពេលវេលា​សមស្រប​ដើម្បី​មើលថែរក្សា​ក្រួច​ដែល​ខ្លួន​ចិញ្ចឹម​ឱ្យបាន​ត្រឹមត្រូវ​
​៧) មិនបាន​ធ្វើ​អ្វីៗ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន​

​នៅមាន​កត្ដា​ច្រើន​ទៀត ដែលនាំឱ្យ​ការចិញ្ចឹម​ក្រួច​ទទួល​បរាជ័យមិនអាច​ទាញយក​ចំណេញ​បាន ។​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ចិញ្ចឹម​ក្រួច​ឱ្យទទួល​បាន​ជោគជ័យ​ទៅបាននោះ​គឺ​អាស្រ័យ​ច្រើន​ទៅលើ​ទុន​ដែល​ ​យើង​មាន​និង​បំណង​ដើម្បី​ពង្រីក​មុខរប​នេះ ។ បើសិនជា​យើង​មិនបាន​រក​ទីផ្សារ​ឱ្យ​ល្អ​ទេនោះយើង​នឹង​ជួប​ការលំបាក​ច្រើន​ដើម្បី​លក់​វា​ចេញព្រោះ​មិនមែន​មានតែ​ក្រួច​ដែល​យើង​ចិញ្ចឹម​នោះទេមាន​ក្រួច​នាំ​ចូល​មកពី​ប្រទេសជិតខាង មាន​ក្រួច​ចិញ្ចឹម​នៅក្នុង​ស្រុកឯ​តម្លៃ​នោះ​វិញ ​ទៀតសោត​ក៏​ជា​បញ្ហា​មួយ​ធំ​ផងដែរ​បើសិនជា​យើង​មិនបាន​គិតគូរ​ទេនោះយើង​មិនអាច​ប្រកួត​ជាមួយ​គេ​បានឡើយ ។​ ​ ខាងលើនេះ​ជាដើម​ចម​មួយចំនួន​ដែល​យើង​ត្រូវ​គិត​ឱ្យបាន​ច្បាស់​មុនពេល​ចាប់ផ្ដើម​ចិញ្ចឹមព្រោះ​វា​ជា​បញ្ហា​ដែល​យើង​ជា​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឈម​ជាមួយ ។ មុនពេល​ចាប់ផ្ដើម​ចិញ្ចឹម​ត្រូវ​គិតដល់​បញ្ហា​ទីផ្សារ​, តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​, អ្នក​ដែល​យើង​អាច​លក់​ឱ្យជា​ម៉ូយ​ដែល​អាច​ទទួលយក​ពី​យើង​បាន​, ចំនួន​ក្រួច​ចិញ្ចឹម​អាច​ផ្គត់ផ្គង់​ឱ្យគេ​បាន​ទៀងទាត់​ដែរឬទេ ? ​ តើ​ការចំណាយ​លើ​ចំណី​យើង​មាន​ធនធាន​ល្មម​អាច​ទប់ទល់​បានដែរ​ឬទេ ? តើ​យើង​នឹង​ភ្ញាស់​កូន​ក្រួច​ដោយ​ខ្លួនឯង ? បើសិនជា​ដូច្នេះ​យើង​ចាំបាច់​ត្រូវមាន​ទូ​ភ្ញាស់ដែល​អាច​ភ្ញាស់​ពង​ក្រួច​បាន​គ្រប់គ្រាន់​សម្រាប់​បំពេញ​

​ឱ្យ​សេចក្ដីត្រូវការ​របស់​អ្នកទិញ (​ទូ​ភ្ញាស់​មាន​ពីរ​យ៉ាង​, ទូ​ភ្ញាស់​ដោយ​ចង្កៀងប្រេងកាតនិង​ទូ​ភ្ញាស់​ដោយ​ភ្លើង​អគ្គិសនី​អាច​ប្រើការ​បាន​ដូចគ្នា ។​

បញ្ហា​ដែល​សំខាន់​ជាងគេ​នោះ គឺ​ទីផ្សារត្រូវ​ដើរ​ទាក់ទង​សួរ​ពី​អ្នក​ដែល​ត្រូវ​ការទិញ​ក្រួច​យកទៅលក់​និង​តម្លៃ​ដែល​គេ​អាច​ទិញ​ពី​យើងរួមទាំង​ការតម្រូវ​នានា​ដែល​គេ​ចង់បាន ។ បន្ទាប់ពី​ទីផ្សារ​រកបាន​ហើយ យើង​

​បានដឹង​ពី​តម្លៃ​ដែល​យើង​អាច​លក់​ឱ្យគេ​បាន​ហើយ អ្វីដែល​យើង​ត្រូវ​ធ្វើជា​បន្ទាប់គឺ​គណនា​លើ​ការចិញ្ចឹម​និង​ការចំណាយ និង​រកមើល​ពី​ចំណេញ​ដែល​យើង​នឹង​ទទួលបាន ។​

​ដើមទុន​សម្រាប់​ចំណាយ​ជាបឋម និង​លុយ​ខ្លះទៀត​សម្រាប់​ចំណាយ​ទៅលើ​ចំណី​របស់​វានិង​ការថែទាំ​​សូមកុំ​បារម្ភ​ពី​ជម្ងឺ ក្រួច​មិនមាន​ជម្ងឺ​ដូច​មាន់​ទា​ទេ ។​​

No comments:

Post a Comment